
ស្រីស្អាតថៃល្បីឈ្មោះលើបណ្ដាញអ៊ីនធឺណិតម្នាក់ ដែលគេស្គាល់ឈ្មោះថា Alice បានទទួលប្រាក់ ២៩០០០ដុល្លារ ពីការសម្រកទម្ងន់ ៧គីឡូក្រាម បន្ទាប់ពីមនុស្សគ្រប់គ្នាហៅនាងជានារីធាត់កន្ទ្រល។
បើតាមការចុះផ្សាយលើសារព័ត៌មាន Coconuts Bangkok របស់ប្រទេសថៃបានឲ្យដឹងថា Alice ស្រកទម្ងន់ពី ៦៥គីឡូក្រាម មកនៅត្រឹម ៥៨គីឡូក្រាម ដែលស្មើនឹង ១១ភាគរយនៃទម្ងន់ខ្លួនសរុប ដោយការតមអាហារ និងមិនមានការប្រើប្រាស់ថ្នាំជំនួយអ្វីឡើយ។
យ៉ាងណាមិញ ទឹកប្រាក់ ២៩០០០ដុល្លារនេះ មិនមែនជារង្វាន់ចុងក្រោយឡើយ ពោលគឺនារីដ៏ស្រស់ស្អាតនេះនឹងទទួលបានប្រមាណ ១២០០០ដុល្លារបន្ថែម ប្រសិនបើស្រកបាន ៣គីឡូក្រាមទៀតត្រឹមខែមិថុនាខាងមុខ។ ទឹកប្រាក់ទាំងអស់នេះ ផ្ដល់ដោយបុរសម្នាក់ឈ្មោះ Shane Thana ដែលអ្នកចែកចាយអាហារបំប៉ន និងជា Fan ម្នាក់របស់នាង៕



No comments:
Post a Comment