នៅក្នុងទំនាក់ទំនងជាគូស្នេហ៍នឹងគ្នារយៈពេលវែង
ភាគីទាំងសងខាងប្រាកដជាត្រូវស្គាល់ចិត្តគ្នាឲ្យបាន
ច្បាស់លាស់
ដើម្បីឈានទៅរកចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំមួយ។ ភាគច្រើន
បុរសជាអ្នកជ្រួលច្របល់នៅ
មិនស្ងៀមចង់រៀបការ
តែពេលខ្លះភាពអៀនខ្មាសធ្វើឲ្យមិនហ៊ាននិយាយប្រាប់អ្នកផ្ទាល់ទេ
ដូចនេះមានតែបញ្ជាក់តាមទង្វើផ្សេងៗ។
ចង់ដឹងថាកាយវិការបែបណាខ្លះដែលបញ្ជាក់ថាមិត្តប្រុសចង់រៀបការជាមួយអ្នកនោះ
សូមមើល៦ចំណុចខាងក្រោម៖
១.
នាំទៅជួបគ្រួសារគាត់
ប្រសិនបើបុរសជាសង្សារបាននាំអ្នកទៅលេងផ្ទះ
និងណែនាំសមាជិកក្នុងគ្រួសាររបស់គាត់ឲ្យស្គាល់
នេះគឺជាជំហានដំបូងដែលបង្ហាញថាគាត់ចង់រៀបការជាមួយអ្នកហើយ។ ម្យ៉ាងវិញទៀតបើគ្រួសារខាងគេស្វាគមន៍អ្នកតាំងពីក្មេងតូចរហូតដល់ធំ
បញ្ជាក់ថាទំនាក់ទំនងរបស់អ្នកទាំងពីរគឺទទួលស្គាល់ពីចាស់ទុំ។
២.
គ្មានរឿងលាក់លៀម
បើសិនជាពិតជាចង់រៀបការជាមួយអ្នកមែន
គាត់នឹងបើកចំហពីរឿងក្នុងគ្រួសារប្រាប់ដល់អ្នក
ឬធ្លាប់មានសង្សារពីមុនជាជាដើម។
៣.
អញ្ជើញអ្នកចូលរួមក្នុងកម្មវិធីផ្សេងៗ
ពេលមានកម្មវិធីបុណ្យ
ខួបកំណើត មង្គលការបងប្អូន ឬមិត្តភ័ក្ដិគាត់តែងបណ្ដើរអ្នកទៅចូលរួមនោះ
នេះហើយគឺជាសញ្ញាបញ្ជាក់ប្រាប់គេឯងថាគាត់ក៏ជិតរៀបការជាមួយដែលទៅជាមួយដែរ។
៤.
គាត់នៅមិនសុខពេលឃើញគេរៀបការ
នៅលើវិបសាយបណ្ដាញសង្គមបច្ចុប្បន្នមនុស្សភាគច្រើនតែងបានប្រកាសពីចំណងអាពាហ៍ពិពាហ៍នៅទីនោះ។
បើសិនគាត់ពិតជាចង់រៀបការមែន គាត់នឹងយករូប នោះមកបង្ហាញអ្នក
ហើយពោលពាក្យថា “ចង់មានពេលផ្អែមល្ហែមដូចគេណាស់”
ជាមួយអ្នក ជាសញ្ញាវិជ្ជមានហើយ។
៥.
ចេះសន្សំប្រាក់
ពេលបុរសម្នាក់បានត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍ហើយនោះ
សញ្ញាដែលបញ្ជាក់យ៉ាងច្បាស់គឺគាត់ចាប់ផ្ដើមចេះសន្សំប្រាក់ទុកដើម្បីថ្ងៃរៀបការ
ក៏ដូចជាពេលអនាគតខាងមុខ។
៦.
ស្រលាញ់កូនក្មេង
មនុស្សប្រុសកម្រចេះស្រលាញ់កូនក្មេងណាស់ ប៉ុន្តែពេលឃើញមិត្តប្រុសចេះតែចង់ប្រឡែងលេងជាមួយក្មេងនៅចំពោះមុខអ្នក
គឺចង់បង្ហាញថាគាត់ចង់រៀបការខ្លាំងណាស់
ហើយសាងគ្រួសារដ៏មានសុភមង្គលមួយ។
.jpg)
.jpg)
No comments:
Post a Comment